សង្ខេបព័ត៌មានប្រចាំថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង
ចេញ​ផ្សាយ ២២ មេសា ២០២០
463

សង្ខេបព័ត៌មាន៖ ថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបបទល្មើសជលផល នៅកន្លែងនេសាទសង្គមបាទងសាមគ្គីប្រាំពីមករា សង្កាត់បារយណ៍ ក្រុងព្រៃវែង និងស្រុកពោធិ៍រៀង អនុវត្តបាន សរុប ២ ករណី ពីបទ នេសាទដោយឧបករណ៍នេសាទស្បៃមុង ដោយបានបំផ្លាញនូវវត្ថុតាងបទល្មើសដូចខាងក្រោម៖

១. លូស្បៃមុងចំនួន ១៧ មាត់  របាំងស្បៃមុងប្រវែង ៨៥០ ម៉ត្រ  បង្គោលចម្រឹងចំនួន ២៨០ ដើម ហើយបានលែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញចំនួន ១១ គក្រ។

២. ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានទទួលឧបករណ៍នេសាទឈិបយន្ត ចំនួន ១ វង់ និងដងឈិបយន្តចំនួន ២ ដើម ពីអ្នកនេសាទឈ្មោះ ឃឹម សាវឿន នៅភូមិពាមស្ដី ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ដោយស្មគ្រចិត្ត និងបានបំផ្លាញចោលនៅខណ្ឌរដ្ឋបាលជលផលព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter