ក្រុមការងារថ្នាក់ជាតិ នៃគម្រោង( TSSD-AF)ជំហាន២ ចុះត្រួតពិនិត្យទីតាំងបង្ហាញចិញ្ចឹមមាន់សាច់ និងភ្ញាស់កូនមាន់ដោយសិប្បនិម្មិត ក្នុងខេត្តព្រៃវែង
ចេញ​ផ្សាយ ២១ មេសា ២០២០
418

សង្ខេបព័ត៌មាន៖ ថ្ងៃចន្ទ​ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោក ជុំ ច័ន្ទតារា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអមដំណើរក្រុមការងារថ្នាក់ជាតិ នៃគម្រោង( TSSD-AF) ជំហាន២ ចុះត្រួតពិនិត្យទីតាំងបង្ហាញចិញ្ចឹមមាន់សាច់ នៅទីតាំងភ្ញាស់កូនមាន់ដោយសិប្បនិម្មិត និងត្រួតពិនិត្យលក្ខណ:បច្ចេកទេសទ្រុងដែលបានរៀបចំរួចចំនួន៨កន្លែង ក្នុងស្រុកសុីធរកណ្តាល ស្រុកស្វាយអន្ទរ និងស្រុកកំពង់ត្របែក។

   ជាលទ្ធផលនៃការការចុះត្រួតពិនិត្យគឺទីតាំងបង្ហាញទាំង៨កន្លែងនេះត្រូវបានសាងសង់ត្រឹមត្រូវតាមបែបផែនបច្ចេកទេស និងរៀបចំបានល្អស្ទើរតែទាំងស្រុង និងរង់ចាំបំពាក់បរិក្ខាបច្ចេកទេសមួយចំនួន និងផ្តល់ពូជមាន់ដល់កសិករតែប៉ុន្នោះ។

ចំនួនអ្នកចូលទស្សនា
Flag Counter