សកម្មភាពការងារប្រចាំថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល
ចេញ​ផ្សាយ ០៩ មេសា ២០២០
536

#សម្រង់ព័ត៌មានៈ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃរពុធ ១រោច ខែ​ចេត្រ ឆ្នាំ​កុរ​ ឯកសក័​ ព​.ស​២៥៦៣​ ត្រូវនិងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបន្តអនុវត្តមាន៖

១- ផ្នែកបសុព្យាបាលៈ ការតាមដានជំងឺ៖ ចុះពិនិត្យកសិករចិញ្ចឹមមាន់ កេក ភឿន នៅភូមិស្វាយគុណឃុំជ្រៃ  ស្រុកស្វាយអន្ទរ ចិញ្ជិមមាន់សរុប៣២០ក្បាល បានណែនាំឱ្យគាត់ធ្វើវ៉ាក់សាំង អនាម័យទ្រុង បាញ់ទឹកក្នុងទ្រុងដើម្បីឱ្យត្រជាក់ និងធ្វើវិធានជីវសុវត្ថិភាពតាមការណែនាំពីមន្រ្តីជំនាញ ។

២- ចុះតាមដានជម្ងឺរបស់កសិករចិញ្ចឹមសត្វ ឈ្មោះ កែវ សុផារត្ន័ នៅភូមិ គោកសណ្ដែក ឃុំ រក្សជ័យ ស្រុកបាភ្នំ(បង្កាត់មាន់សប្បនិម្មិត) ឱ្យគាត់ធ្វើអនាមយ័ ការចាក់ថ្នាំការពារជម្ងឺ បាញ់ថ្នាំសំលាប់មេរោគ ។

៣- ចុះណែនាំកសិករបង្ហាញ សុន ងិត  នៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ចិញ្ចឹមមាន់សរុបចំនួន ១៨៩ ក្បាល  និងកសិករបង្ហាញ ខាត់ វៃ ភូមិព្រៃគុយ ឃុំត្រពាំងស្រែ ចិញ្ចឹមមាន់សរុបចំនួន ១៥៦ ក្បាល។

៤- ចុះបាញ់ថ្នាំ សម្លាប់មេរោគនៅភូមិដូង ឃុំជ្រៃ ស្រុកកំពង់ត្របែក មានចិញ្ជឹមជ្រូកសរុបចំនួន១៦ក្បាល និងមាន់ចំនួន១៤០ក្បាល ។

៥- ចុះធ្វើអនាម័យនៅក្នុងសត្តឃាតសត្វ អនាម័យដល់កម្មករពិឃាតសត្វ ពេទ្យសត្វប្រចាំសត្តឃាត ការបាញ់ថ្នាំសំលាប់មេរោគ មុននិងក្រោយពិឃាតសត្វ នៅក្នុងសត្តឃាត គឺដើម្បីបញ្ជាក់ថាសាច់ និងផលិតផលសត្វ មានគុណភាព សុវត្ថិភាព ដែលអាចធ្វើចរាចរនៅលើទីផ្សារ ដើម្បីធានាដល់សុខមាលភាព ដល់អ្នកហូបចុក ហើយនេះជាការរួមចំណែកមួយផ្នែក ក្នងការការពារជំងឺ COVID 19 ផងដែរ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter