#ខេត្តព្រៃវែង៖ អនុវត្តស្មារតីណែនាំរបស់លោកប្រធានមន្ឋីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្ត ក្នុងការយកចិត្តទុកដាក់លើកកម្ពស់សុវត្ថិភាពស្បៀងនឹងបង្កើតប្រាក់ចំណូលក្នុងកាលះទេសះដែលមានបញ្ហាពីការរាតត្បាតនៃជំងឺឆ្លងCovid.19 ក្នុងការបន្តចូលរួមចំណែកគាំទ្របច្ចេកទេសកសិកម្មលើការភ្ញាស់នឹងចិញ្ចឹមសត្វមាន់នឹងឆ្លៀតអប់រំណែនាំកសិករជាម្ចាស់សត្វអំពីវិធានការនានាពិសេសអានាម័យជាប្រចាំដោយលាងសំអាតដៃនឹងសាប៊ួ ប្ញ អាលកុលអោយបានញឹកញាប់ជាជារៀងរាល់ថ្ងៃពិសេសក្រោយបះពាល់សត្វរស់ដើម្បីការពារជំងឺឆ្លងផ្សេងៗនោះនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែង ដឹកនាំដោយលោក សំ សារុន អនុប្រធានមន្ទីរកសិកម្មខេត្តបានចុះពិនិត្យវាយតម្លៃសកម្មភាពការបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ដើម្បីផ្គត់ផ្គង់ទីផ្សារដែលគាំទ្រដោយកម្មវិធីAspire សហការអនុវត្តផ្តល់សេវាកម្មតាមរយះអង្គការសាក្រេដដោយផ្តល់បច្ចេកទេស នឹងសំភារះដល់កសិករឈ្មោះ អំ ភារ៉ា ភេទប្រុស រស់នៅភូមិក្រាំង ឃុំស្ពឺ(ខ) ស្រុកបាភ្នំ និងកសិករឈ្មោះ ពោ ពុំ ភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង កសិករគំរូ ទាំងពីរ ជាតំណាងចែកចាយកូនមាន់ ទទួលបានសំភារះមានដូចជា៖
- របងលួស១៦០គីឡូ បង្គោល៥ដើមសំរាប់សាងសង់ទ្រុង ទូភ្ញាស់ដែលដាក់ពងបានចំនួន៥០០គ្រាប់ និងមេមាន់ពូជ៥០ក្បាល ឈ្មោល៥ក្បាល ស្នូកទឹក៥ ស្នូកចំណី៥ ក្នុងម្នាក់ៗ និងមាន់សរុបទាំងពីនាក់ចំនួន១១៥៦ ក្បាល ។
-ឃុំស្ពឺ(ខ) ស្រុកបាភ្នំ.កសិករទទួលបានកូនមាន់គ្រប់ចំនួនទាំង៤២គ្រួសារ ។
-ឃុំត្រពាំងស្រែ ស្រុកមេសាង កសិករ ០៩គ្រួសារមិនទាន់ទទួលបានកូនមាន់ទេ ។
-កសិករបង្ហាញ សេង សារួន នៅភូមិស្នួល ឃុំស្តៅកោងចិញ្ចឹមមាន់សរុប ២១៥ក្បាល
-កសិករបង្ហាញ សុន ងិត ភេទ ប្រុស រស់នៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ចិញ្ចឹមមាន់សរុប ១៨៩ ក្បាល
-កសិករបង្ហាញ ខាត់ វៃ រស់នៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ចិញ្ចឹមមាន់សរុប ១៥៦ ក្បាល កសិករបង្ហាញទាំង៣ខាងលើទទួលបាន ពីកម្មវិធីAspire មានដូចជា៖ កូនមាន់ចំនួន១០០ក្បាល សំភារះសាងសង់ទ្រុងសំណាញ់លួស១៦០គីឡូ បង្គោលដែក៥ដើម ស្នូកទឹក និងចំណីចំនួន៦០ ម្នាក់ៗផងដែរ ៕