សម្រង់ព័ត៌មាន៖​ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលព្រៃវែង
ចេញ​ផ្សាយ ០៧ មេសា ២០២០
447

 សម្រង់ព័ត៌មាន៖​ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃច័ន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅស្រុកពាមជរ ស្រុកព្រះស្ដេចអនុវត្តសម្រេចបានសរុប ២ករណី ពីបទ នេសាទដោយឧបករណ៍នេសាទស្បៃមុង ដោយបានបំផ្លាញនូវវត្ថុតាងបទល្មើសដូចខាងក្រោម៖

១. លូស្បៃមុងចំនួន ១៤ មាត់

២. របាំងស្បៃមុងប្រវែង ៤៥០ ម៉ត្រ

៣. បង្គោលចម្រឹងចំនួន ២០៣ ដើម

៤. លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញ ១៥ គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter