សម្រង់ព័ត៌មាន៖ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំកុរ ឯកសក័ ព .ស ២៥៦៣ ត្រូវនិងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងទោះបីនៅក្នុងកាលះទេសះ ប្រយុទ្ឋប្រឆាំងបង្កាការទប់ស្កាត់ការរីករាលដាលនៃជុំងឺ Covid-19 ក្តីប៉ុន្តែស្មារតីការទទួលខុសត្រូវក្នុងតួនាទីភារះកិច្ចក៍មិនភ្លេចដែររគឺមន្ត្រីនៅតែខិតខំបំពេញភារះជានិច្ចជាក់ស្តែងការិយាល័យផលិតកម្មនឹងបសុព្យាសហការល្អដូចខាងក្រោម៖
១- ការតាមដានជំងឺ៖ មន្រ្តីជំនាញបានចុះពិនិត្យការចិណ្ចឹមជ្រូករបស់កសិករដែលសហការជាមួយក្រុមហ៊ុនCP មានចំនួន១២០០ក្បាលនៅឃុំក្របៅ ស្រុកកំចាយមារ ។
២- ចុះបាញ់ថ្នាំសំលាប់មេរោគ ដល់កសិករឈ្មោះទុំ ស្រីនាង ចិញ្ចឹមជ្រូក២៤ក្បាល នៅភូមិអន្សោង ឃុំអន្សោង ស្រុកកំពង់ត្របែក បានណែនាំឱ្យគាត់ធ្វើអនាម័យ ចាក់វ៉ាក់សាំង និងអនុវត្តវិធានជីវសុវត្ថិភាពជាប្រចាំ ។
៣- មន្រ្តីប្រចាំការ នៅទីសត្តឃាតបានធ្វើការពិនិត្យ ជ្រូកមុន និងក្រោយពិឃាត ធ្វើការអូសត្រាដើម្បីបញ្ជាក់ពីគុណភាពសាច់ និងផលិតផលសត្វ ជាប្រចាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម