ព្រៃវែង៖ ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខ្ខាប្រមាញ់ និងនេសាទព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបបទល្មើសជលផល នៅបឹងស្នេហ៍ ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ អនុវត្តសម្រេចបាន ២ករណី ពីបទនេសាទដោយឧបករណ៍សធ្វើឱ្យត្រីកុំ និងឧបករណ៍នេសាទស្បៃមុង ដោយបានបំផ្លាញនូវវត្ថុតាងបទល្មើសដូចខាងក្រោម៖
១.រុះរើសម្រាស់ទំហំ ៧០ ម៉ែត្រក្រឡា
២.លូស្បៃមុងចំនួន ១៦ មាត់
៣.របាំងស្បៃមុងប្រវែង ៨០០ ម៉ត្រ
៤.បង្គោលចម្រឹងចំនួន ២៦០ ដើម
៥.លែងត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញ ១០ គីឡូក្រាមផងដែរ។