លោកប្រធានមន្ទីរកសិកម្មកសិកម្មខេត្ត បានដឹកនាំសហការីចុះពិនិត្យសិក្សាស្វែងយល់និងផ្តល់ការគាំទ្របច្ចេកទេសដល់កសិករនៅស្រុកព្រះស្តេច ខេត្តព្រៃវែង
ចេញ​ផ្សាយ ២៥ មីនា ២០២០
614

#នៅព្រឹកថ្ងៃអង្គារ៍ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០  លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានដឹកនាំសហការីមួយចំនួនមួយក្រុមចុះពិនិត្យសិក្សាស្វែងយល់និងផ្តល់ការគាំទ្របច្ចេកទេសមួយចំនួនបន្ថែមដល់លោក យី សំអន រស់នៅ ភូមិកំពង់បាយស្រី ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែងដែលលោកនឹងក្រុមគ្រួសារមានគំនិតល្អដើម្បីរួមគ្នាបង្កើតការប្រមូលផ្តុំបងប្អូនមិត្តបក្តិជិតឆ្ងាយចូលរួមជួលដីមួយកន្លែងទំហ៊ុំ៣០ហិកតា ដើម្បីបង្កើតកសិដ្ឋានចម្រុះដ៍ថ្មីថ្មោងមួយហើយបានចាប់ផ្តើមដំណើការដាំដុះបន្លែមួយចំនួន។ បច្ចុប្បន្នគាត់សម្រេចអនុវត្តបានលើផ្ទៃដីប្រមាណជា ២.៥០ ហិកតា កំពុងដំណើការកសិកម្មចម្រុះរួមមានដូចជា បន្លៃ ស្រូវ ត្រី នឹងការចិញ្ចឹមសត្វពិសេសផលិតកម្មដំណាំបន្លែចំពោះមុខនេះបន្លែជាច្រើនមុខកំពុងចាប់ផ្តើមដាំដុះនឹង ប្រមូលផលជាបន្តបន្ទាប់រួមមានដូចជា បន្លែត្រប់វែង ត្រសក់ចំណារ ត្រប់ស្រួយ ត្រប់វែង ប៉េងប៉ោះ ពោតបារាំង សណ្តែកគួ ម្រះ ត្រឡាច និងឪឡឹក ចំពោះការដាំនោះទៀតសោធន៍គឹគាត់បានដាំតាមលក្ខណះនៃការអនុវត្តតាមបែបគោលការកសិកម្មល្អបាន។ល។ ប៉ុន្តែអ្វីដែលជាបញ្ហាចំពោះមុខនឹងដោះស្រាយបន្ទាន់នោះដោយសារមានវិបត្តិជំងឺដ៍កាចសាហាវកំពុងរាត្បាតគឺជុំងឺ Covid-19 បានធ្វើអោយមានការរាំងស្ទះនូវការបញ្ជាទិញពីសំណាក់ឈ្មូញអ្នកទទួលទិញដែលជាហេតុធ្វើអោយគាត់ជូបប្រទះបញ្ហាទីផ្សារនឹងធ្វើអោយផលិតផលខ្លះប្រឈមនឹងការចាស់ជ្រុលខូចគុណភាពមិនអាចយកទៅទទួលទានបានដែលជាក្តីបារម្មណ៍របស់ពួកគាត់ ដូចនេះក្នុងនាមខ្លួនខ្ញុំផ្ទាល់ នឹងក្នុងនាមមន្ទីរកសិកម្ម រុក្ខាប្តមាញ់ និងនេសាទខេត្តព្រៃវែង សូមធ្វើការអំពាវនាវដល់បងប្អូនញាតិជិតខាងមេត្តាជូយគាំទ្រទិញ ប្ញមានតម្រូវការ សូមមេត្តាជូយរួមចំណែកទិញប្រើប្រាស់ប្រចាំថ្ងៃតាមលទ្ឋភាពដែលអាចធ្វើបានផង បើងប្អូនមានចំណាប់អារម្មណ៍ចង់ទិញយកទៅបរិភោគឬយកទៅលក់បន្តអាចទំនាក់ទំនងបានតាមរយះលេខទូរស័ព្ទ 017 982 463 /0819 988 360 គាត់មានឈ្មោះ យី សំអន។

ចំនួនអ្នកចូលទស្សនា
Flag Counter