លោកប្រធានមន្ទីកសិកម្មខេត្តនិងសហការីក្រោមឱវ៉ាតចុះត្រួតពិនិត្យ ស្ថានភាពការប្រមូលផលដំណាំឳឡឹកស្ថិតនៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍
ចេញ​ផ្សាយ ២៤ មីនា ២០២០
621

#ព្រៃវែងៈ នៅព្រឹកថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោក អ៊ុក សំណាង ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងនិងសហការីក្រោមឱវ៉ាតចុះត្រួតពិនិត្យ ស្ថានភាពការប្រមូលផលដំណាំឳឡឹកស្ថិតនៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​ចំពោះការដាំដំណាំឱឡឹកដោយសារដំណាំនេះត្រូវការទឹកតិចនិងឆាប់បានទទូលផលដែលអាចរកប្រាក់ចំណូលបានប្រហែលចាប់ពី៧ទៅ៨លានរៀលក្នុងមួយហិកតា។

តាមការបញ្ជាក់របស់ម្ចាស់ចំការដើម្បីដាំឱឡឹកអោយបានផ្លែល្អ និងមានរស់ផ្អែមឆ្ងាញ់នោះគាត់ការប្រើប្រាស់ជីធម្មជាតិ កំប៉ុស្តទឹក កំប៉ុសគោកជាការសំខាន់ណាស់ ដោយគួបផ្សំជាមួយនិងជីN.P.K.១៥.១៥.១៥ ខ្លះៗចំពោះអាយុកាលឱឡឹកអាចប្រមូលផលបានគឺមានអាយុពី៥០-៥៥ថ្ងៃប៉ុណ្ណោះអាចប្រមូលផលបានចំពោះទីផ្សារគាត់លក់នៅក្នុងតំបន់និងបោះដុំទៅអ្នកប្រមូលទិញ ទៅលក់បន្តនៅតាមបណ្តាខេត្តនានា

ចំនួនអ្នកចូលទស្សនា
Flag Counter