#ខណ្ឌរដ្ឋបាលជលផលព្រៃវែង៖ ថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ខណ្ឌរដ្ឋបាលជលផលស បានដឹកនាំសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបបទល្មើសជលផល នៅកន្លែងអភិរក្សក្បាលខ្មោច នៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង អនុវត្តបានសរុប ២ករណី ពីបទ"នេសាទដោយប្រើឧបករណ៍ឆក់ និងនេសាទជាលក្ខណៈគ្រួសារក្នុងកន្លែងអភិរក្សជលផល" បានចាប់ដកហូតនូវវត្ថុតាងបទល្មើសមានដូចខាងក្រោម៖
១. ឃាត់ទុកដកហូតអួនអូសដៃ ០១ វង់
២. បំផ្លាញចោលវត្ថុតាងមាន អាំងវែរទ័រ ០២គ្រឿង
៣-អាគុយ៤០ អំពែរ ០២គ្រឿង
៣-ដងឆក់ ០៤ដើម
៤-ខ្សែភ្លើង ១២ ម៉ែត្រ និងបានប្រលែងត្រីចម្រុះ ០៥ គក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម