#សម្រង់ព័ត៏មាន៖ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃច័ន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកសក័ ព .ស ២៥៦៣ ត្រូវនិងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខ្ខាប្រមាញ់ និងមេសាទខេត្តព្រៃវែងមានដូចតទៅ៖
១- មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលនៅស្រុកបាភ្នំ សហការជាមួយអង្គការ សាគ្រេត បានចុះណែនាំបច្ចេកចិញ្ចឹមមាន់ដល់កសិករឈ្មោះ អំ ភារ៉ា នៅភូមិក្រាំង ឃំុស្ពឺ(ក) មានមេមាន់ចំនួន ៩០ក្បាល មាន់ឈ្មោល១០ក្បាល កូនមាន់៣៥០ក្បាល និងស៊ុតមាន់នៅក្នុងទូរភ្ញាស់មានចំនួន៥៥០គ្រាប់។ បានផ្ដល់ថ្នាំសំលាប់មេរោគចំនួន១លីត្រ បានណែនាំពីការផ្ដល់កំដៅទៅលើកូនមាន់ ការចាក់ថ្នាំការពារជម្ងឺ ការធ្វើអនាម័យ និងការបាញ់ថ្នាំសំលាប់មេរោគជំវិញទ្រុងមាន់។
- មន្រ្តីប្រចាំការនៅស្រុកពាមជរ បានចុះត្រួតពីពិនិត្យតាមដាននិងណែនំាពីវិធានជីវសុវត្ថិភាពដល់កសិករចិញ្ចឹមមាន់ ឈ្មោះញ៉ែម ណែត ស្ថិតនៅភូមិព្រែកក្របៅ ឃំុព្រែកក្របៅ មានមេមាន់ពងចំនួន ៩៥ក្បាល កូនជំទង់ចំនួន ៣២១ក្បាល និងកូនមាន់តូចៗចំនួន ១៥៦ក្បាល ។
+ ស្រុកព្រះស្តេចៈ បានចាក់វ៉ាក់សាំងការពារជំងឺ(សាទឹក) គោ ក្របី ស្ថិតនៅ ឃុំ រំចេក
- ភូមិ គោគ ចាក់វ៉ាក់សាំងបានគោចំនួន ៣០ក្បាលក្របី០ក្បាល
-នៅភូមិសទ្ធា ចាក់វ៉ាក់សាំងបានគោចំនួន៤០ក្បាលក្របី0ក្បាល
-ភូមិជម្រុះ ចាក់វ៉ាក់សាំងបានគោចំនួន ៥១ក្បាលក្របី០ក្បាល និងភូមិឡឹក ចាក់វ៉ាក់សាំងបានគោចំនួន ៦២ក្បាលក្របី០ក្បាល ។
+ ស្រុកស្វាយអន្ទរ៖ បានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក គោ ក្របី នៅឃុំជាខ្លាង ចាក់បានគោចំនួន៥៤៣ក្បាល ក្របី៧ក្បាល ។
២-មន្រ្តីប្រចាំការ នៅទីសត្តឃាតបានធ្វើការពិនិត្យ ជ្រូកមុន និងក្រោយពិឃាត អូសត្រាដើម្បីបញ្ជាក់ពីគុណភាពសាច់ និងផលិតផលសត្វជាប្រចាំ។
៣- ការងារផលិតកម្ម៖ មន្រ្តីជំនាញបានចុះបង្កាត់ពូជគោដោយសិប្បនិម្មិតបាន១មេ ស្ថិតនៅភូមិ ថ្នល់ជ័យ ឃុំពពឺស ស្រុកស្វាយអន្ទរ ។