ផ្នែករដ្ឋបាលជលផលស្ទឹងស្លូតបានសហការសហការជាមួយកម្លាំងសម្ថតិកិច្ចអនុវត្តសម្រេចបាន ១ករណី ពីបទនេសាទដោយប្រើឧបករណ៍គ្រឿងផ្ទុះនៅក្នុងដែននេសាទ
ចេញ​ផ្សាយ ០៩ មីនា ២០២០
589

ព្រៃវែង៖ ថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង នៃមន្ទីរកសិកម្ម រ្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានដឹកនាំសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ សហការជាមួយកម្លាំងសម្ថតិកិច្ចចុះត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបបទល្មើសជលផល នៅកន្លែងនេសាទសហគន៍បឹងស្នេហ៍ ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ អនុវត្តសម្រេចបានបានសរុប ១ករណី ពីបទ បានចាប់ដកហូតនូវវត្ថុតាងបទល្មើសដូចខាងក្រោម ៖ នេសាទដោយប្រើឧបករណ៍គ្រឿងផ្ទុះនៅក្នុងដែននេសាទ

១.ទូកឈើចំនួន ០១ គ្រឿង

២.ម៉ាស៊ីនម៉ាកហ៊ីណូតា ចំនួន ០១ គ្រឿង

៣.អួនចំនួន ០១វង់ ប្រវែង ១០០ ម៉ែត្រ

៤.ផាវគ្រាប់បែក ចំនួន ០៩ គ្រាប់

៥.យុថ្កា ចំនួន ០១ គ្រឿង

៦.ច្រវ៉ាចំនួន ២ ដើម

ចំនួនអ្នកចូលទស្សនា
Flag Counter