សន្និបាតប្រចាំឆ្នាំ សហគមន៍កសិកម្ម ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង
ចេញ​ផ្សាយ ០៦ មីនា ២០២០
348

ព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃ០៥ ខែមីនា ឆ្នាំ២០២០ តាមចំណាឯកភាពពីលោកប្រធានមន្ទីរកសិកម្ម លោកអ៊ុក សុផានណ្ណា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្ម ឃុំព្រៃឃ្នេស ស្ថិតនៅភូមិស្វាយជោរ ឃុំព្រៃឃ្នេស ស្រុកមេសាង ក្រោមអធិបតីភាព លោក ឈុំ ឈា អភិបាលរងនៃគណ:អភិបាល ស្រុកមេសាង។ ដើម្បីបង្ហាញលទ្ធផលបានអនុវត្កការងាររយ:ពេល១ឆ្នាំ២០១៩ លើកទិសដៅអនិវត្តបន្តឆ្នាំ២០២០ ។

មហាសន្និបាតនេះមានអ្នកចូលរួមសរុប ១៩៩នាក់/ស្រី ១៣១នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter