រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ លោកជុំច័ន្ទតារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានមកចូលរួមកិច្ចប្រជុំគណ:កម្មាធិការដឹកនាំគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច(TSSD-AF) ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ខមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។
កិច្ចប្រជុំនេះបានអញ្ជើញចូលរួមជាមួយអន្តរក្រសួង និងអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងនោះមាន ក្រសួងធនធានទឹក ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ក្រសួងផែនការ លេខាធិការដ្ឋានគជអប ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងតំណាងADB ផងដែរ។
ក្នុងកិច្ចប្រជុំនេះផ្តោតលើរបាយការណ៍វឌ្ឍនភាព និងការត្រួតពិនិត្យការអនុវត្តគម្រោង TSSD-AF នាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាន៍មួយចំនួនក្នុងការលើកកំពស់កិច្ចសហប្រតិបត្តិការគ្នាជាដៃគូអោយបានល្អនិងបំពេញអោយគ្នាទៅវិញទៅមកឫផ្សារភ្ជាប់គ្នារវាងគម្រោងនិងគម្រោង ក្នុងក្របខណ្ឌជម្រុញកំណើនសេដ្ឋកិច្ចកសិកម្ម ជាពិសេសធ្វើយ៉ាងណាអោយឆ្លើយតបយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។ ពង្រីកខ្សែច្រវ៉ាក់ផលិតកម្ម ពិពិធកម្មកសិកម្ម និងខិតខំប្រឹងប្រែងធ្វើនវានុវត្តន៍ ផលិតកម្មកសិកម្មអោយបានទូលំទូលាយ ដើម្បីស្រូបយកនូវពលកម្មក្នុងស្រុក កាត់បន្ថយចំណាកស្រុកទាំងបច្ចុប្បន្ន និងអនាគត កែទម្រង់នូវរាល់បែបផែនបច្ចេកទេសដែលមិនសមស្រប មកជាការឆ្លើយតបក្នុងក្របខណ្ធទំនើបកម្ម កសិកម្មដូចជា សម្ភារ:កសិកម្មដែលមានស្តង់ដាត្រឹមត្រូវ (ប្រព័ន្ធទ្រីប ប្រព័ន្ធបាញ់សាច springler ប្រព័ន្ធនាំទឹកសម្រាប់ស្រោចស្រពជាដើម) និងសម្ភារ:បម្រើអោយផលិតកម្មកសិកម្មជាច្រើនទៀត។
-ដើម្បីជម្រុញឲ្យគម្រោងគិតគូរពីការរក្សាទុក (storage condition)និងការដឹកជញ្ជូន(cooling transportation system)នូវផលិតផលកសិកម្មឲ្យមានស្តង់ដាត្រឹមត្រូវ។
-ត្រូវជម្រុញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាសំដៅធានាបាននូវខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយនិរន្តភាពជូនកសិករ។