សង្ខេបព័ត៏មានស្តីពីកម្មភាពការងារប្រចាំថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង
ចេញ​ផ្សាយ ០៤ មីនា ២០២០
384

សម្រង់ព័ត៏មាន៖ ស្តីពីកម្មភាពការងារប្រចាំថ្ងៃអង្គារ៍ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ យោងតាមការអនុវត្តណែនាំពីលោកប្រធានមន្ទីរ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់់ និងនេសាទខេត្តព្រៃវែង បានបន្តពង្រឹងសកម្មភាពជារៀងថ្ងៃរួមមាន៖

១-ផ្នែកបសុព្យាបាល៖ ចុះតាមដានជំងឺ  និងណែនាំបច្ចេកទេស ចិញ្ចឹមមាន់ដល់កសិករ ម៉េង នាង ស្ថិតនៅភូមិត្នោតស្វាយ ឃំុរោងដំរី ស្រុកបាភ្នំ ឱ្យគាត់ធ្វើអនាមយ័ ផ្ដល់កំដៅដល់កូនមាន់ ការចាក់ថ្នាំការពារជម្ងឺ ធ្វើវិធានជីវសុវត្ថិភាព គ្រួសារគាត់មានមេមាន់ចំនួន ១៥៣ក្បាល ឈ្មោលចំនួន ៥៤ក្បាល និងកូនមាន់ចំនួន៥៤៧ក្បាល។ (បង្កាត់សប្បនិម្មិត)

២-ការងារចាក់វ៉ាក់សាំង៖ -មន្រ្តីជំនាញ់់ចុះអនុវត្តចាក់វ៉ាក់សាំងសារទឹកគោ ក្របី ស្តិតនៅភូមិព្រៃឬស្សី ឃុំជាខ្លាង ស្រុកស្វាយអន្ទរ អនុវត្តបានគោចំនួន៥៨ក្បាល។

- មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានសហការចាមួយមន្រ្តីប្រចាំការនៅ ស្រុកព្រះស្តេច អនុវត្តសម្រេចបានចាក់វ៉ាក់សាំងសាទឹក គោ ក្របីបានគោចំនួន ៩១ក្បាល ក្របី ០។

- មន្រ្តីប្រចាំការនៅស្រុកកំចាយមារ៖ បានចុះចាក់វ៉ាក់សាំងសាទឹក​ គោ ជួនប្រជាពលរដ្ខ បានចំនួន៥៦ក្បាល ស្តិតនៅភូមិបឹងពោធិ៍ និង៦២ក្បាល នៅភូមិវាល ឃុំស្មោងខាងត្បូង

៣-មន្រ្តីប្រចាំការ នៅទីសត្តឃាតដ្ឋានបានធ្វើការ ពិនិត្យ ជ្រូកមុន និងក្រោយពិឃាត ធ្វើការអូសត្រាដើម្បីបញ្ជាក់ពីគុណភាពសាច់ និងផលិតផលសត្វ ជាប្រចាំ។ មន្រ្តីជំនាញបានចុះទៅបង្កាត់សិប្បនិម្មិតគោជួនកសិករបានចំនួន ១ក្បាល ស្ថិតនៅភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter