សកម្មភាពប្រចាំថ្ងៃទី២ ខែមិនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលព្រៃវែង
ចេញ​ផ្សាយ ០៣ មីនា ២០២០
301

#ខណ្ឌរដ្ឋបាលជលផលព្រៃវែង៖ ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ស្ថិតនៅកន្លែងនេសាទសហគន៍ ស្រុកពាមជរ អនុវត្តសម្រេចបាន  ២ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុងខុសច្បាប់។

លទ្ធផលនៃការចុះបង្រ្កាបនេះបានបំផ្លាញចោលនូវវត្ថុតាងបទល្មើសមួយចំនួនរួមមាន៖

១. ដុតបំផ្លាញ់ចោលលូស្បៃមុងចំនួន ១៨ មាត់

២. បំផ្លាញ់ចោករបាំងស្បៃមុងប្រវែង ១៥៩០ ម៉ែត្រ

៣. បំផ្លាញបង្គោលចម្រឹងចំនួន ៥៧៨ ដើម

៤. បានចាក់លែងត្រីចូលក្នុងទឹកវិញចំនួន ១៥ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter