ព្រៃវែង៖ ព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ តាមការអនុវត្តការណែនាំពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្មាញ់ និងនេសាទ លោក ជា ស៊ីណា ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានចូលរួមបណ្តុះបណ្តាលស្តីពី"ការប្រាស់និងការថែទាំគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម"ស្ថិតនៅ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង និងមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
វគ្គបណ្តុះបណ្តាលនេះរៀបចំដោយ នាយកដ្ឋានវិស្វកម្មកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋាន។ វគ្គបណ្តុះបណ្តាលបច្ចេកទេសនេះមានគោលបំណងជួយអោយកសករដែលកំពុងប្រើប្រាស់គ្រឿងយន្តកសិកម្មគ្រប់ប្រភេទដែលបម្រើក្នុងវិស័យកសិកម្ម ។
វគ្គបណ្តុះបណ្តាលនេះដើម្បីអោយកសិករយល់ដឹងអំពី៖
-បច្ចេកទេសប្រាស់និងការថែទាំគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម
-កាត់បណ្ថយតម្លៃប្រើប្រាស់ និិងការជួសជុល
-ចំចេញទាំងពេលវេលា និងថវិកាក្នុងការប្រើប្រាស់។
*វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុប៣០នាក់ មកពីឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។