ខណ្ឌរដ្ឋបាលជលផលបានសហការគ្នាអនុវត្តសម្រេចបាន២ករណី ពីបទប្រើឧបករណ៍ឆក់និងឧបករណ៍ស្បៃមុងខុសច្បាប់
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០២០
369

#ខណ្ឌរដ្ឋបាលជលផលព្រៃវែង៖ ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល​ នៃមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំមន្រ្តីផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះត្រួតពិនិត្យ ស្រាវជ្រាវ បង្ក្រាបបទល្មើសជលផល នៅកន្លែងនេសាទសហគមន៍ព្រែកតាសរ ស្រុកពោធិ៍រៀង និងសហគមន៍សង្គ្រោះសែនជ័យ ក្រុងព្រៃវែង ខេត្តព្រៃវែង។

*មន្រ្តីខណ្ឌរដ្ឋបាលទាំងពីបានសហការគ្នាអនុវត្តសម្រេចបាន  ២ករណីពីបទ ដឹកជញ្ជូនឧបករណ៍ឆក់ និងនេសាទដោយប្រើឧបករណ៍ស្បៃមុង ដោយដក់ហូតឧបករណ៍យកទៅរក្សាទុក និងបានបំផ្លាញចោលនូវវត្ថុតាងបទល្មើសមួយចំនួនរួមមាន៖

១. លូស្បៃមុងចំនួន ២១ មាត់

២. របាំងស្បៃមុងប្រវែង ៨៤០ ម៉ែត្រ

៣. បង្គោលចម្រឹងចំនួន២៨០ ដើម

៤. ចាក់លែងត្រីទម្ងន់ ១០ គីឡូក្រាម

៥. ម៉ូតូចំនួន ១ គ្រឿង

៦. អាំងវែរទ័រចំនួន ១ គ្រឿង

៧. អាគុយ៤០ អំពែរ ១ គ្រឿង

៨. ដងឆក់ភ្ជាប់ខ្សែភ្លើងចំនួន ២ ដើម ។

ចំនួនអ្នកចូលទស្សនា
Flag Counter