ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលដឹកនាំមន្រ្តីជំនាញចុះផ្សព្វផ្សាយសារាចរណែនាំ"ស្តីពីវិធានការទប់ស្កាត់ជំងឺផ្តាសាយបក្សី"
ចេញ​ផ្សាយ ២៤ កុម្ភៈ ២០២០
698

#ការិយាល័យផលិតកម្ម និងបសុព្យាបាល៖ សកម្មភាពការងារប្រចាំថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកសក័.ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ តាមការអនុវត្តការណែនាំពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្មាញ់ និងនេសាទ ស្តីពីការរីករាលដាលជំងឺឆ្លងសត្វ លោក ចិន​ វិសាល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំមន្រ្តីជំនាញចុះផ្សព្វផ្សាយ សារាចរណែនាំលេខ ០៨៧ សរណន.កសក ចុះថ្ងៃទី១៨ ខែកុម្ផៈ ឆ្នាំ២០២០ ស្តីពីវិធានការទប់ស្កាត់ជំងឺផ្តាសាយបក្សី របស់ក្រសួងកសិកម្មរុក្ខា្របមាញ់និងនេសាទ ដល់មន្រ្តីនៅតាមច្រកទ្វារព្រំដែនស្វាយអាង៉ោង ស្តិតនៅភូមិពាមអន្ទា ឃុំពាមអន្ទា ស្រុកកំពង់ត្របែកខេត្តព្រៃវែង។ និងចុះផ្សព្វផ្សាយដល់អាជីវករជាអ្នកប្រមូលទិញ បក្សីរស់ ស៊ុតបក្សី អោយមានការប្រុងប្រយ័ត្នខ្ពស់អំពីជំងឺផ្តាសាយបក្សី និងវិធានការការពារជំងឺនេះផងដែរ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter