មន្រ្តីខណ្ឌរដ្ឋបាលជលផលចុះបង្រ្កាប់បទល្មើសបាន ៤ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០២០
413

ខណ្ឌរដ្ឋបាលជលផលព្រៃវែង៖ ថ្ងៃអង្គារ ១០ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះត្រួតពិនិត្យ ស្រាវជ្រាវ បង្ក្រាបបទល្មើសជលផល ស្តិតនៅចំណុចកន្លែងសហគមន៍នេសាទ បាបោង ស្រុកពាមរក៍ និងសហគមន៍នេសាទ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

មន្រ្តីខណ្ឌរដ្ឋបាលជលផលបានសហការគ្នាបង្ក្រាបបទល្មើសអនុវត្តសម្រេចបាន ៤ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង និងនិងដាក់សម្រាស់ធ្វើឱ្យត្រីកុំនៅក្នុងកន្លែងអភិរក្សជលផលដោយបានបំផ្លាញចោលនូវវត្ថុតាងបទល្មើសរួមមាន។

  ១.លូស្បៃមុងចំនួន ៣៣ មាត់

២. របាំងស្បៃមុងប្រវែង ១ ៦៧០ ម៉ែត្រ

៣. បង្គោលចម្រឹងចំនួន ៦៩០ ដើម

៤. បានរុះរើបំផ្លាញសម្រាស់ ៨០ ម៉ែត្រក្រឡា

៥. បានលែងត្រីចម្រុះចំនួន ២០ គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter