#ខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ ថ្ងៃអង្គារ៣ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះត្រួតពិនិត្យ ស្រាវជ្រាវ បង្ក្រាបបទល្មើសជលផល នៅក្នុងកន្លែងនេសាទសហគមន៍ ស្ថិតនៅក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
មន្រ្តីខណ្ឌរដ្ឋបាលជលផលបានសហការគ្នាបង្ក្រាបបទល្មើសអនុវត្តសម្រេចបាន ២ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង និងនេសាទជាលក្ខណៈគ្រួសារនៅក្នុងកន្លែងអភិរក្សជលផលដោយបានបំផ្លាញចោលនូវវត្ថុតាងបទល្មើសរួមមាន។
១. បានដុតបំផ្លាញ់ចោល លូស្បៃមុងចំនួន ២៥ មាត់
២.បានដុតបំផ្លាញ់ចោលរបាំងលូស្បៃមុងប្រវែង ១ ០០០ ម៉ែត្រ
៣.បង្គោលចម្រឹងចំនួន ៣៣០ដើម
៤.អួនអូសដៃចំនួន ២ វង់
៥.បានប្រលែងត្រីចម្រុះចូលក្នុងទឹកវិញចំនួន ១០ គីឡូក្រាម ។