អបអរសាទរស្រុកកំពង់ត្របែកទទូលបានផ្លូវកៅស៊ូ SBST ប្រវែង៣៤៩៥ពីគម្រោងTSSD-AF
ចេញ​ផ្សាយ ១២ កុម្ភៈ ២០២០
357

ព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ័ ២រោច ខ មាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានអញ្ជើញអមដមណើឯកឧត្តម ជា សុមេធីអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ( sb st) ប្រវែង ៣៤៩៥ ម៉ែត្រទទឹងខ្នងលើ ០៥ ម៉ែត្រ ស្ថិតនៅឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង គាំទ្រថវិការដោយគម្រោងកាត់បន្ថយភាពក្រីក្រនឹងអភិវឌ្ឍន៍កសិកម្មខ្នាតូចតំបន់បឹងទន្លេសាប TSSD-AF ជុំហ៊ាន២ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធីអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធានមន្ឋីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការពាក់ពន្ឋ័ខេត្ត ស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ក៏ឋបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter