សម្រង់ព័ត៌មាន៖ សកម្មភាពការងារប្រចាំថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងអនុវត្តបាន៖
* ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផល និងសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះត្រួតពិនិត្យ ស្រាវជ្រាវ បង្ក្រាបបទល្មើសជលផលនៅក្នុងកន្លែងអភិរ័ក្សជលផលក្បាលខ្មោច ស្រុកពោធិ៍រៀង និងនៅកន្លែងនេសាទសហគមន៍បឹងស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ។
* មន្រ្តីខណ្ឌរដ្ឋបាលជលផលសហជាមួយ សម្ថត្តិកិច្ចអនុវត្តបាន ២ ករណី ពីបទនេសាទដោយប្រើឧបករណ៍ឆក់នៅពេលយប់ និងដាក់សម្រាស់ជាមធ្យោបាយឱ្យត្រីកុំ រួចបានបំផ្លាញចោលនូវវត្ថុតាងបទល្មើស ០២ ករណីរួមមាន៖
១-អាំងវែរទ័រចំនួន ២ គ្រឿង
២-អាគុយ ៤០ អំពែ ចំនួន ២ គ្រឿង
៣-ដងឆក់ភ្ជាប់ខ្សែភ្លើងចំនួន ៤ ដើម
៤-ខ្សែភ្លើងប្រវែង ៨ ម៉ែត្រ និងសម្រាស់ទំហំ ១៨០ ម៉ែត្រក្រឡាផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម