#សម្រង់ព័ត៌មាន៖ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ និងនេសាទខេត្តព្រៃវែងអនុវត្តបាន៖ * ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលកំពង់លាវ និងសង្កាត រដ្ឋបាលជលផលទួលតាកែវ ចុះត្រួតពិនិត្យ ស្រាវជ្រាវ បង្ក្រាបបទល្មើសជលផល នៅចំណុចសហគមន៍នេសាទតេជោសង្រ្គោះសែនជ័យ ស្ថិតនៅស្រុកពោធិ៍រៀង អនុវត្តបាន ១ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង។
-បានរុះរើ និងបំផ្លាញចោលនូវវត្ថុតាងរួមមាន៖
- លូស្បៃមុងចំនួន ៥១មាត់
- របាំងស្បៃមុងប្រវែង ១៦៦៥ម
- បង្គោលចម្រឹង ៨៣៤ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម