សម្រង់ព័ត៌មាន ស្តីពីសកម្មភាពការងារប្រចាំថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង
ចេញ​ផ្សាយ ១៦ មករា ២០២០
378

#សម្រង់ព័ត៌មាន៖  ស្តីពិសកម្មភាពការងារប្រចាំថ្ងៃទី១៣ ១៤ ១៥ ខែមករា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីកសកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងអនុវត្តបានមាន៖

+នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង បានដឹកនាំកម្លាំងមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកងរាជអាវុធហត្ថខេត្តព្រៃវែង បានហាមឃាត់បទល្មើស ការដឹកជញ្ជូនឈើអារលេខ៣ ចំនួន ៣ម៉ែត្រគីប ៣០៧ តាមគោយន្តកែច្នៃគ្មានស្លាក លេខ ដោយគ្មានលិខិតអនុញ្ញាត ប្រព្រឹត្តបទល្មើសដោយឈ្មោះ ប៊ុន ណេង ភេទប្រុស អាយុ ៥៩ឆ្នាំ នៅចំណុចភូមិពោធិរោង ឃុំជីផុចស្រុកមេសាង ខេត្តព្រៃវែង។

-បច្ចុប្បន្នវត្ថុតាងបានយកទៅរក្សាទុកបនៅស្នាក់ការខណ្ឌរដ្ឋព្រៃឈើ ព្រៃវែង និងកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើបន្តចុះត្រួតពិនិត្យតាមដេប៉ូ សិប្បកម្មកែច្នៃផល អនុផលព្រៃឈើ ។

-លោកនាយផ្នែករពព្រៃវែងបាន ដឹកនាំសង្កាត់រដ្ឋបាលកំចាយមារ ល្បាតនៅចំការឈើ តាសួស ស្រុកកំចាយមារ ។

+ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើបានបន្តថែទាំកូនឈើនៅថ្នាល បន្តបណ្តុះកូនឈើរយៈពេលវែង តាមស្នាក់ការ ផ្នែកសង្កាត់ និងសួន បណ្តុះកូនឈើសម្តេច ហ៊ុន សែន អ្នកលឿងផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter