សម្រង់ព័ត៌មានស្តីពី សកម្មភាពការងារប្រចាំថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលព្រៃវែង
ចេញ​ផ្សាយ ១៥ មករា ២០២០
289

#សម្រង់ព័ត៌មាន៖ សកម្មភាពការងារប្រចាំថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខ្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង អនុវត្តបាន៖

* ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែក និងសង្កាត់រដ្ឋបាលជលផល ចុះត្រួតពិនិត្យបទល្មើសជលផលនៅតាមដងទន្លេតូច ក្នុងស្រុកពោធិរៀង និងស្រុកពារាំង ចុះអនុវត្តបាន ១ ករណីពីបទ ធ្វើនេសាទដោយឧបករណ៍ដែលគ្មានកំណត់ក្នុងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

+វត្ថុតាងដែលឃាត់បាន និងបំផ្លាញចោលមាន៖

១.លូសាច់អួនចំនួន ១០ មាត់

២.របាំងសាច់អួនប្រវែង ២៦០ ម៉ែត្រ

៣.បង្គោលឬស្សីចំនួន ២៤០ ដើម 

ចំនួនអ្នកចូលទស្សនា
Flag Counter