#សម្រង់ព័ត៌មាន៖ សកម្មភាពការងារប្រចាំថ្ងៃទី០៧ ខមករា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិក្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានអនុវត្តសកម្មភាពការងារដូចខាងក្រោម៖
- ផ្នែករដ្ឋបាលជលផលកំពង់លាវបានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវ ចុះត្រួតពិនិត្យបទល្មើសជលផលស្ថិតនៅត្រងចំណុចអន្លង់វិល ភូមិកំពង់ក្រមួន ឃុំព្រៃកន្លោងស្រុកពោធិរៀង ខេត្តព្រៃវែង ( កន្លែងអភិរក្សជលផលផ្លូវភក់ ) អនុវត្តបាន ១ ករណី ពីបទ នេសាទជាលក្ខណៈគ្រួសារក្នុងកន្លែងអភិរក្សជលផល វត្ថុតាងដែលត្រូវបានដកហូតឃាត់ទុករួមមាន អួនអូសដៃចំនួន០២វង់ប្រវែងសរុប ៧០ ម៉ែត្រផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម