#សម្រង់ព៏ត៌មាន៖ សកម្មភាពការងារប្រចាំថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ដើម្បីពង្រឹងការទប់ស្កាត់ ជំងឺឆ្លងសត្វ ការិយាល័យផលិតកម្ម នឹងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពការងាររួមមាន ៖
១- ការងារសុខភាពសាធារណះ ៖ មន្រ្តីការិយាល័យផលិតកម្ម នឹងបសុព្យាបាល ប្រចាំការ នៅទីសត្តឃាតបានធ្វើការ ពិនិត្យ ជ្រូកមុន និងក្រោយពិឃាត រួចអូសត្រាដើម្បីបញ្ជាក់ពីគុណភាពសាច់ និងផលិតផលសត្វ) ជាប្រចាំ ។ ធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ត្រួតពិនិត្យគុណភាពសាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វ ហើយបានណែនាំអាជីវករតាំងលក់សាច់ និងផលិតផលមានដើមកំណើតពីសត្វ ដើម្បីពន្យល់ណែនាំគាត់ធ្វើអនាម័យកន្លែងតាំងលក់ឱ្យបានស្អាត ។
២- ការងារបសុព្យាបាល៖ ៖ បានចុះពិនិត្យកសិករចិញ្ចឹមជ្រូកស្ថិតនៅ ភូមិបឹងវែង ឃុំដំរីពួន ស្រុកស្វាយអន្ទរ មានជ្រូកឈឺជំងឺរាគ៣ក្បាល មានគោឈឺ សង្ស័យអុតក្ដាម ស្តិតនៅភូមិជ្រៃសីម៉ា ឃុំជាខ្លាង សត្វឈឺចំនួន២ក្បាល និងចុះពិនិត្យកសិករចិញ្ចឹមមាន់ភូមិព្រៃសំឡាញ ឃុំសំរោងមានមាន់ចំនួន៣៤០ក្បាល ។
- បានចុះណែនាំបច្ចេទេសចិញ្ចឹមជ្រូក ចំនួន 3 គ្រួសារ ស្ថិតនៅភូមិតាពេជជើង ឃុំរក្សជ័យ ស្រុកបាភ្នំ មានជ្រូកសាច់ចំនួន ២៦ក្បាល និងមេផើម ០២ក្បាល បាននែនាំឱ្យគាត់ធ្វើអនាមយ័ ទំលាក់បរាសិត និងចាក់ថ្នាំវ៉ាក់ការពារជម្ងឺ ។
៣- ការងារផ្សព្វផ្សាយ៖ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រូមទាំមន្រ្តីស្រុកបានចុះផ្សព្វផ្សាយ ការការពារជំងឺអុតក្តាមស្ថិតនៅ ភូមិព្រៃស្រមោច ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ហើយបានផ្តល់ថ្នាំ ប្លឺមេទិលឡែន និងថ្នាំសំលាប់មេរោគ ដល់ម្ចាស់សត្វដែលមានសត្វឈឺ និងបានណែនាំពីវិធីប្រប្រាស់ថ្នាំ មានអ្នកចូលរួមមាន កសិករ ២៧នាក់ ក្រុមប្រឹក្សាឃុំ១នាក់ មេភូមិ ១នាក់ និងពេទ្យសត្វភូមិ១នាក់។
៤- ការងារផលិតកម្ម៖ បានចូលរួមរៀបចំប្រព័ន្ធហ្គាស ឡជីវឧស្ម័ន ជាមួយលោក ជា សុខុម អនុប្រធាននាយកដ្ឋានផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅខេត្តព្រៃវែង ក្នុងចំណោមឡទាំង5 ឡ3បានដំណើរការ និងមានភ្លើងប្រើប្រាស់ប្រចាំថ្ងៃផងដែរ ។