សម្រង់ព័ត៌មានស្តីពី សកម្មភាពការងារប្រចាំថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើ
ចេញ​ផ្សាយ ២៥ ធ្នូ ២០១៩
486

#សម្រង់ព័ត៌មាន៖ របាយការណ៍សកម្មភាពការងារប្រចាំថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងអនុវត្តបាន៖

១/-ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើបន្តចុះត្រួតពិនិត្យការចរាចរឈើ និងកាត់ស្តុកនៅតាមបណ្តារោងសន្និធិនិងរោង សិប្បកម្មកែច្នៃឈើក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន

 -ផ្នែករដ្ឋបាលព្រៃឈើបាភ្នំបានដឹកនាំសង្កាត់ពាមជរចុះត្រួតពិនិត្យរោងម៉ាស៊ីនអារកែច្នៃឈើ ផលិតគ្រឿងសង្ហារឹមក្នុងស្រុកពាមជរ និងការងារកាត់ស្តុកតាមរោងសន្និធិ និងរោងសិប្បកម្ម ។ ចុះបិទរោងម៉ស៊ិនអារកែច្នៃឈើ និងអប់រំណែនាំឲ្យអនុវត្តតាមច្បាប់។

-ផ្នែករដ្ឋបាលព្រៃឈើព្រៃវែងនិងសង្កាត់ រដ្ឋបាលកំចាយមារចុះល្បាត នៅចំការព្រៃឈើតាសួស ស្រុកកំចាយមារ ។

២/-ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើបានបន្តថែទាំកូនឈើនៅថ្នាល បន្តបណ្តុះកូនឈើរយៈពេលវែង តាមស្នាក់ការ ផ្នែកសង្កាត់ និងសួនបណ្តុះកូនឈើសម្តេច ហ៊ុន សែនអ្នកលឿង។ 

ចំនួនអ្នកចូលទស្សនា
Flag Counter