សម្រង់ព៍ត៌មានស្តីពី សកម្មភាពការងារប្រចាំថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាល
ចេញ​ផ្សាយ ២៤ ធ្នូ ២០១៩
603

#សម្រង់ព៍ត៌មាន៖ សកម្មភាពការងារប្រចាំថ្ងៃការិយាល័យផលិតកម្ម និងបសុព្យាបាល៖ ថ្ងៃ ព្រហស្បត្តិ៍៧រោច ខែមិគសិរ ឆ្នាំកុរ ឯកសក័ ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីពង្រឹងការទប់ស្កាត់ ជំងឺឆ្លងសត្វ ការិយាល័យផលិតកម្ម នឹងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖

១- ការងារសុខភាពសាធារណះ៖ មន្រ្តីប្រចាំការ នៅទីសត្តឃាតបានធ្វើការ ពិនិត្យ ជ្រូកមុន និងក្រោយពិឃាត ធ្វើការអូសត្រាដើម្បីបញ្ជាក់ពីគុណភាពសាច់ និងផលិតផលសត្វ) ជាប្រចាំ ។

 - បាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ត្រួតសាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វ និងបានណែនាំអាជីវករតាំងលក់សាច់ ផលិតផលមានដើមកំណើតពីសត្វ ឱ្យគាត់ធ្វើអនាម័យកន្លែងតាំងលក់ឱ្យបានស្អាតជាប្រចាំរៀងរាលថ្ងៃ ។

 ២- ការងារសហការណ៍៖ មន្រ្តីការិយាល័យផលិតកម្ម នឹងបសុព្យាបាលបានចូលរួមចែកសំភារះគាំទ្រដល់កសិករបណ្តុំមាន់ស្រែ ឃុំពានរោង  ស្រុកស្វាយអន្ទរសមាសភាពចូលរួមសរុប៣៦នាក់ កសិករ៣០នាក់ មន្ត្រីខេត្ត២នាក់ ក្រុមព្រឹក្សាឃុំ១នាក់ មន្រ្តីកសិកម្មស្រុក២នាក់និង CEW ១នាក់៕

៣- ការងារផលិតកម្ម ៖ មន្រ្តីជំនាញ់បានតំឡើងឡជីវ៉ឧស្ម័នបានចំនួន៤ ហើយបាញ់ទឹកសាប៊ូដើម្បីពិនិត្យកន្លែងជ្រាប និងដាក់ឡជីវឧស្ម័នចូលក្នុងរណ្តៅបានចំនួន៣ ។

 ៤- ការងារផ្សព្វផ្សាយ៖ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទិរកសិកម្មរុក្ខបមាញ៉ និងនេសាទេត្តព្រៃវែង បានសហការណ៍ជាមួយក្រុមកាងារបស់អគ្គនាយកដ្ដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វផ្សព្វផ្សាយស្តីពីជម្ងឺអ៊ុតក្តាម គោ ក្របី ស្ថិតនៅភៅមិថ្នលជ័យ ឃុំពពឺស ។

ចំនួនអ្នកចូលទស្សនា
Flag Counter