#នៅរសៀលថ្ងៃថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ឋរាជ.២៥៦៣ ត្រូវថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លោក អ៊ុកសំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី"ការធ្វើទីផ្សារកសិកម្ម និងខ្សែរច្រវ៉ាក់តម្លៃកសិកម្ម សម្រាប់អ្នកផ្សព្វផ្សាយព័ត៌មានចល័តឃុំ" (CMAWs)ដែលរៀចំដោយក្រុមការងារ អនុវត្តគម្រោង កាត់បន្ថយភាពក្រីក្រនឹងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ជុំវិញបឹងទន្លេសាប (TSSD-AF) ដែលសិក្ខាកាមចំនួន៣៥នាក់ ដែលបានអញ្ជើញមកពីតាមបណ្តាឃុំគោលដៅនៃការអនុវត្តគ្រោងក្នុងខេត្តព្រៃវែង ។
*គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះនិងផ្តលនូវចំណេះដឹងជាមូលដ្ឋានគ្រិះស្តីពី ការធ្វើទីផ្សារកសិកម្ម និងខ្សែសង្វាក់តម្លៃកសិកម្មដែលជាទុនចំណេះដឹង សម្រាប់ជួយបង្កើនជីវភាពកសិករក្នុងឃុំអោយកាន់តែល្អប្រសើ។