សម្រង់ព័ត៌មានស្តីពីសកម្មភាពការងារប្រចាំថ្ងៃការិយាល័យផលិតកម្ម និងបសុព្យាបាលថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១២ ធ្នូ ២០១៩
526

សម្រង់ព័ត៌មានស្តីពី៖ សកម្មភាពការងារប្រចាំថ្ងៃរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីពង្រឹងការទប់ស្កាត់ ជំងឺឆ្លងសត្វ ការិយាល័យផលិតកម្ម នឹងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖

I- ការងារសុខភាពសាធារណះ ៖ មន្រ្តីប្រចាំការនៅទីសត្តឃាតបានធ្វើការ បានត្រួតពិនិត្យជ្រូកមុន និងក្រោយពិឃាត ធ្វើការអូសត្រាដើម្បីបញ្ជាក់ពីគុណភាពសាច់ និងផលិតផលសត្វ) ជាប្រចាំ ។

- បាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត  ត្រួតសាច់សត្វ ផលិតផលមានដើមកំណើតពីសត្វ និងបានណែនាំអាជីវករតាំងលក់សាច់ ផលិតផលមានដើមកំណើតពីសត្វ ដើម្បីឱ្យគាត់ធ្វើអនាម័យកន្លែងតាំងលក់ឱ្យបានស្អាតជាប្រចាំរៀងរាល់ថ្ងៃ ។

II- ការងារបសុព្យាបាល ៖

*ការតាមដានជំងឺ៖ ចុះបាញ់ថ្នាំរំងាប់មេរោគក្រោលនិងកន្លែងចិញ្ចឹមចំនួន២ខ្នងផ្ទះដែលមានសត្វឈឺ និងណែនាំពីវិធានជីវសុវត្ថិភាពនៅ ភូមិសំរោង ឃុំសំរោង  ស្រុកស្វាយអន្ទរ បានព្យាបាល គោចំនួន០៦ក្បាល ដែលសង្ស័យកើតជំងឺអុតក្តាម និងព្យាបាលគោភូមិថ្នល់ជ័យឃុំពពឺសគោសរុប៤០ក្បាល ផ្ទះតា ភូ ឈឺ២ក្បាលសង្ស័យជម្ងឺអុតក្ដាម ។

*ចុះពិនិត្យ និងណែនាំបច្ចេកទេស ការចិញ្ចឹមាន់ដល់ កសិករ លឹម រី នៅភូមិព្រៃចំការ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ  មានមាន់សាច់២២១ក្បាល និងកូន១២៤ក្បាល

-ចុះពីនិត្យគោ ក្របី សង្ស័យ កើតជម្ងឺអុតក្តាមនៅភូមិថ្នឹង ឃុំជាងដែក ស្រុកកំពង់ត្របែក ក្របីឈឺ៨ក្បាលនិងគោឈឺ៥ក្បាល ជាវិធានការ បានព្យាបាលសត្វដែលកើតជំងឺ និងបានផ្តល់ថ្នាំប្លឺមេទិលឡែន ដល់ម្ចាស់សត្វដែលមានជំងឺ និងបាញ់ថ្នាំសំលាប់មេរោគតាមក្រោលចិញ្ចឹម ។

- ចុះតាមដាននិងណែនាំបច្ចេកទេសចិញ្ចឹមកូនទា កសិករ ឈ្មោះ សាន់ យ៉េត នៅភូមិត្រកៀត ឃុំរកា ស្រុកពារាំង មានទាចំនួន ៣៨០០ក្បាល។

III- ការងារផលិតកម្ម៖ មន្រ្តីជំនាញបានចុះបង្កាត់បង្កាត់ពូជគោដោយសិប្បនិម្មិត នៅភូមិ ទ្រា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបាន ០១ ក្បាល និង     ចុះពិនិត្យពីស្ថានភាពសុខភាព កូនគោដែលបង្កាត់ដោយសិប្បនិម្មិត នៅភូមិថ្នល់ជ័យ ឃុំពពឺស ស្រុកស្វាយអន្ទរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter