ព្រៃវែង៖ នៅព្រឹកថ្ងៃច័ន្ទ ០៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ចុះពិនិត្យ និងគាំទ្របច្ចេកទេសស្តីពីការប្រើប្រាស់ជី និងថ្នាំកសិកម្មទៅតាមបទដ្ឋាននៃការអនុវត្តកសិកម្មល្អ(GAP) ដល់ក្រុមកសិករ ផលិតបន្លែសុវត្ថិភាព ស្ថិតនៅភូមិព្រែកសំបួរ ឃុំកោះចេក ស្រុកពាមជរខេត្តព្រៃវែង។
*តម្លៃបន្លែដែលកសិករបានលក់នៅចំការមាន៖
-ស្ពៃប៉ាវស៊ីម៧០០រៀល/គីឡូក្រាម
-ម្ទេសដៃនាង៤.០០០រៀល/គីឡូក្រាម
-ត្រឡាច៨០០រៀល/គីឡូក្រាម
-ឆៃថាវ១.៨០០រៀល/គីឡូក្រាម
៥.សណ្តែកកួរ១.២០០រៀល/គីឡូក្រាម
-ម្រះ១.០០០រៀល/គីឡូក្រាម
-ត្រប់ស្រួយ១.៣០០រៀល/គីឡូក្រាម
-ត្រប់ស៧០០រៀល/គីឡូក្រាម
-ស្ពៃក្រញ៉ាញ់១.៥០០រៀល/គីឡូក្រាម
-ស្ពៃចង្កឹះ១.០០០រៀល/គីឡូក្រាម
-ខាត់ណាដើម២.៨០០រៀល/គីឡូក្រាម
-ខាត់ណាផ្កា៤.០០០រៀល/គីឡូក្រាម
-ខ្ទឹមស្លឹក៤.៥០០រៀល/គីឡូក្រាម
-ត្រសក់ស្រូវ៨០០រៀល/គីឡូក្រាមផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម