#ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ មន្រ្តីអនុវត្តគម្រោង Aspire នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ព្រៃវែងបានរៀបចំកិច្ចប្រជុំជាមួយពហុភាគីពាក់ព័ន្ធសម្រាប់បណ្តុំអាជីវកម្មត្រី ស្ថិតនៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានសមាជិកចូលរួមមាន៖ អ្នកផលិត១០នាក់ ស្រី៤នាក់ អ្នកទិញ១នាក់ មន្រ្តីថ្នាក់ស្រុក១នាក់ និងមន្រ្តីថ្នាក់ខេត្ត៧នាក់ ស្រី១នាក់(មន្រ្តីទីផ្សារ) ជាលទ្ធផល៖
- កសិករសមាជិកក្នុងបណ្តុំមានបំណងចុះកិច្ចសន្យាជាមួយអ្នកប្រមូលទិញ ដើម្បីធានាបាននូវប្រសិទ្ធភាពតំលៃទីផ្សារល្អ ភាពស្របច្បាប់(មិនមានការបោកប្រាស់គ្នា) និងប្រកបទទួលខុសត្រូវ។
-ជារួមបណ្តុំអ្នកចិញ្ចឹមមានសមាជិកសរុប១០នាក់ ដែលមានកំលាំងផលិត១២០តោន/ឆ្នាំ មានត្រី៣ប្រភេទដូចជា ត្រីប្រាចំនួន១០តោន ត្រីអណ្តែងចំនួន១តោន និងត្រីមានជាង១០០តោន។ រយៈពេលនៃការផលិតនិងប្រមូលផលបានចាប់ពីខែកុម្ភៈ រហូតដល់ខែសីហា (អាចផ្គត់ផ្គង់បានជាង២តោន/ថ្ងៃ)។
- កន្លងមកកសិករក្នុងភូមិលក់ទៅអោយអ្នកប្រមូលទិញមកពីខេត្តកំពង់ចាម និងអ្នកទិញមួយចំនួនទៀត តែអ្នកទិញខ្លះនៅជំពាក់អ្នកផលិតមិនទាន់អោយរហូតដល់ថ្ងៃនេះ
- បញ្ហាប្រឈម៖ ពេលត្រីធំពិបាករកអ្នកទិញ ដោយសារការចាប់ផ្តើមចិញ្ចឹមក្នុងពេលប្រហាក់ប្រហែលគ្នា ទីផ្សារចង្អៀត ឬតំលៃមិនទៀងទាត់
- ទោះបីជាយ៉ាងណាក៍ដោយ បណ្តុំមិនអាចចុះកិច្ចសន្យាជាមួយអ្នកទិញដែលបានអញ្ជើញចូលរួមថ្ងៃនេះទេ មូលហេតុលោកស្រី អ៊ុក តាំ(អ្នកទិញ) ទិញក្នុងទំហំតិចតួច និងមិនទិញត្រីចិញ្ចឹមឡើយ។
- ក្រុមការងារនឹងធ្វើការទាក់ទងជាមួយលោកយ៉ាន និងអ្នកទិញផ្សេងបន្ថែមទៀត ដើម្បីកំណត់ពេលវេលាសមស្របសម្រាប់ចុះកិច្ចសន្យាទិញលក់។
- ក្រុមការងារថ្នាក់ខេត្តបានផ្តល់ឪកាសអោយក្រុមទាំងមូលបង្កើតហ្វេសបុកសម្រាប់ក្រុមទាំងមូល និងផុសរូបភាពសកម្មភាពដែលក្រុមផលិតបាន ដើម្បីអោយពត៌មានបានដឹងដល់អ្នកទិញផ្សេងៗទៀត។