សម្រង់ព័តមានៈ របាយការណ៍សកម្មភាពថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមាន៖
១-ការងារវារីវប្បកម្មៈ ថ្ងៃទី២៥-២៦ វិច្ឆិកា ២០១៩ លោកនាយ នាយរងខណ្ឌ និងនាយផ្នែករដ្ឋបាលជលផល នៃខណ្ឌរដ្ឋបាលជលផលព្រៃវែង បានចុះពិនិត្យ តាមដាន វាយតម្លៃ និងណែនាំបច្ចេកទេសចិញ្ចឹមត្រី ចិញ្ចឹមកង្កែប នៃបណ្តុំអាជីវកម្មត្រីសាច់ និងកង្កែបសាច់នៃកម្មវិធីASPIRe នៅស្រុកព្រះស្ដេច និងស្រុកពាមជរខេត្តព្រៃវែង។
២-ការងារការពារធនធានជលផល៖ នៅយប់ថ្ងៃទី២៥ វិច្ឆិកា ផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះត្រួតពិនិត្យបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍បាទងសាមគ្គី ៧ មករា ស្រុកពោធិ៍រៀង អនុវត្តបានសរុប ២ ករណី ពីបទនេសាទដោយប្រើមធ្យោបាយធ្វើឱ្យត្រីកុំ ១ ករី និងឧបករណ៍ឆក់ ០១ ករណី វត្ថុតាងឃាត់ទុកជាបណ្ដោះអាសន្នមាន៖
១. អួនហុមសម្រាស់ចំនួន 01 វង់
២. ទូកដែក ១ គ្រឿង
៣. ម៉ាស៊ីនម៉ាកហ៊ីណូតា ១ គ្រឿង
៤. ដងឈិបយន្ត
៥. អាំវែរទ័រ ១ គ្រឿង
៦. ឧបករណ៍ឈិបយន្ដ ១វង់
៧. បានលែងត្រីចំនួន ៨ គក្រ
៨. អាគុយ ៧០ អំពែរ ១ គ្រឿង។