មន្រ្តីគម្រោង S-RET ខេត្តព្រៃវែងដឹកនាំកសិករទៅទស្សនកិច្ចសិក្សាស្តីពីការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅស្រុកទឹកឈូ ខេត្តកំពត
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០១៩
564

សម្រងព័ត៌មាន៖ ថ្ងៃអង្គារ៍ ៨រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ជុំ ច័ន្ទតារា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានដឹកនាំមន្រ្តីគម្រោង S-RET នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងកសិករកំពុងប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅក្នុងខេត្តព្រៃវែងទៅទស្សនកិច្ចសិក្សានៅស្រុកទឹកឈូ ខេត្តកំពត។

*គោលបំណង៖ សិក្សាលើសក្តានុពលបច្ចេកវិទ្យាថាមពលកកើតឡើងវិញ(RETs)ផ្សេងៗទៀតដែលបាន និងកំពុងអនុវត្តដោយជោគជ័យនៅក្នុងខេត្តកំពតសម្រាប់ជាគំនិតធ្វើការពង្រីកបច្ចេកវិទ្យាទាំងនេះនៅខេត្តព្រៃវែង។

*ទីកន្លែងទស្សនកិច្ចសិក្សាក្នុងខេត្តកំពតមាន២ទីតាំងមាន៖

១-បច្ចេកទេសដាំបន្លែលើទឹក ភូមិកំពង់នុង ឃុំកូនសត្វ ស្រុកទឹកឈូ

២-បច្ចេកទេសសូឡាបូមទឹកសម្រាប់ស្រោចស្រពបន្លែរបស់ក្រុមហ៊ុន Eco-Sun នៅភូមិត្របាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។

*លទ្ធផលទទូលបានគឺ កសិករបានចាប់អារម្មណ៍ច្រើនចង់អនុវត្តតាម ដោយបានកត់ត្រានូវចំណុចគោលបច្ចេកទេសយ៉ាងយកចិត្តទុកដាក់។ ដោយឡែក កសិករដែលបានឆ្លងកាត់បទពិសោធន៍ប្រើប្រាស់បង្ហាញនូវផលចំណេញដែលអាចទទួលយកបាន និងចំណេញទាំងពេលវេលា និងកម្លាំងពលកម្មថែមទៀតផង។ 

ចំនួនអ្នកចូលទស្សនា
Flag Counter