សម្រងព័ត៌មាន៖ សកម្មភាពការងារថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងមាន៖
១-ការងារការពារធនធានជលផល៖ ផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះត្រួតពិនិត្យបទល្មើសជលផលនៅកន្លែង នេសាទសហគមន៍បាទងសាមគ្គីប្រាំពីរមករា និងសហគមន៍ជ័យជំនះ ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ អនុវត្តបានសរុប ២ករណី ពីបទនេសាទដោយប្រើឧបករណ៍ ស្បៃមុង វត្ថុតាងបំផ្លាញចោលមានៈ
១-លូស្បៃមុងចំនួន ២០មាត់
២-របាំងស្បៃមុង ប្រវែង ១២៦០ ម៉ែត្រ
៣-បង្គោលចម្រឹង ចំនួន ៤៨០ដើម
៤-បានលែងត្រីចំនួន ២២គក្រ។
២-ការងារវារីវប្បកម្ម៖ ផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានសហការជាមួយរដ្ឋបាលជលផលចុះសម្ភាសន៏ជាមួយអ្នកចិញ្ចឹមត្រីចំនួន ៣ស្រុកមានៈ
១-ស្រុកពាមរក៏មានអ្នកចូលរួម ១៥នាក់ស្ថិតនៅភូមិពន្លៃ ឃុំបាបោង
២-ស្រុកព្រះស្ដេច មាន២ ឃុំ គឺឃុំក្រាំងស្វាយ និងឃុំសេនារាជឧត្ដម មានអ្នកចូលរួម ៨០ នាក់
៣-ស្រុកបាភ្នំ មានអ្នកចូលរួម១៥នាក់ ស្ថិតក្នុងភូមិស្វាយខ្នី ឃុំ រោងដំរី ។