សម្រងព័ត៌មាន៖ ស្តីពីសកម្មភាពប្រចាំថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងរួមមាន៖
១.ការងារការពារធនធានជលផល៖ ផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលក្រោមឱវាទ ចុះត្រួតពិនិត្យបទល្មើសជលផលនៅក្នុងកន្លែងនេសាទសហគមន៍ផ្លូវភក់ក្រុងព្រៃវែង និងស្រុកពោធិ៍រៀង អនុវត្តបានសរុប ២ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង វត្ថុតាងបំផ្លាញចោលមាន៖
-លូស្បៃមុងចំនួន ២០ មាត់
-របាំងស្បៃមុង ប្រវែង ១ ០០០ ម៉ែត្រ
-បង្គោលចម្រឹង ចំនួន ៣៣០ ដើម
-បានប្រលែងត្រីចំនួន ១៧គក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម