សម្រង់ព័ត៌មាន៖ សកម្មភាពការងារប្រចាំថ្ងៃ១៤ ខែវិឆ្ឆិកា ឆ្នាំ២០១៩ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល ដើម្បីពង្រឹងការទប់ស្កាត់ ជំងឺឆ្លងសត្វ ការិយាល័យ ផលិតកម្ម នឹងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពការងារដូចខាងក្រោម៖
១- ការងារសុខភាពសាធារណះ ៖ មន្រ្តីប្រចាំការ នៅទីសត្តឃាតបានធ្វើការ ពិនិត្យ ជ្រូកមុន និងក្រោយពិឃាត ធ្វើការអូសត្រាដើម្បីបញ្ជាក់ពីគុណភាពសាច់ និងផលិតផលសត្វ) ជាប្រចាំ ។ ធ្វើការសម្អាត បាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ត្រួតសាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វ និងបានណែនាំអាជីវករតាំងលក់សាច់ និងផលិតផលមានដើមកំណើតពីសត្វ ឱ្យគាត់ធ្វើអនាម័យកន្លែងតាំងលក់ឱ្យបានស្អាត ជារៀងរាល់ថ្ងៃ។
២- ការងារសហការណ៍៖ចូលរួមវគ្គបណ្តុះបណ្តាលបណ្តុំកសិករចិញ្ចឹមមាន់សាច់នៅភូមិ ព្រៃពោន ឃុំ ព្រៃពោន ស្រុកកំពង់ត្របែក មានកសិករចូលរួម ៣០ នាក់/ស្រី២៤ នាក់ មន្រ្តីស្រុក ៤នាក់ CEW ១ នាក់ គ្រូបច្ចេកទេស ២ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម