សម្រងព័ត៌មានស្តីពីរបាយការណ៏សកម្មភាព ខណ្ឌរដ្ឋបាលព្រៃឈើថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៤ វិច្ឆិកា ២០១៩
461

#សម្រងព័ត៌មាន៖ របាយការណ៏សកម្មភាព ខណ្ឌរដ្ឋបាលព្រៃឈើ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងដែនសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈ់ើព្រៃវែង នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែងរួមមាន៖

១- នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ផ្នែក និងសង្កាត់រដ្ឋបាល ព្រៃឈើបាភ្នំ បានចូលរួមសហការជាមួយអាវុធហត្ថ ស្រុកកំពង់ ត្របែក និង ក្រុមអន្តរាគមន៏បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ បានប្រតិបត្តិការចាប់ឃាត់ ការចរាចរដឹកជញ្ជូនសត្វព្រៃដោយ ម៉ូតូ០១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាក លេខ ស្វាយរៀង 1B-4625 កំពុងដឹកជញ្ជូនសត្វព្រៃពស់ចម្រុះ(ពស់សាំងសឿ ក្រាយ និងពស់ចាន់តាមមពស់ត្រី)ទំងន់ សរុប៤៣ គក្រ ប្រវ៉ឹករស់១០ក្បាល លលករស់ ២២ក្បាល ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅចំណុចផ្លូវលំ ៣១២ B ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ប្រព្រឹត្តដោយជនល្មើសឈ្មោះ ឡេ វ៉ាន់លីញ ភេទ ប្រុស ជនជាតិ វៀតណាម រស់ខេត្តដុងថាប់ប្រទេសវៀតណាម។ សត្វព្រៃរស់ទាំងអស់ក្រុមអន្តរាគមន៏បង្រ្កាបបទល្មើសសត្វព្រៃចល័តយកទៅប្រលែងក្នុងធម្មជាតិ និងកំពុងចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីព្រៃឈើ ។

២- ផ្នែករដ្ឋបាលព្រៃឈើព្រៃវែង បានដឹកនាំសង្កាត់រដ្ឋបាលព្រៃឈើកំចាយមារចុះល្បាតនៅចំការឈើ តាសួស ស្រុកកំចាយមារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter