ពិធីប្រគល់សម្ភារៈបរិក្ខាដល់សមាជិកស្មគ្គចិត្តចូលរួមបង្កើតបណ្តុំអាជីវកម្មផលិតកម្មមាន់សាច់សម្រាប់ផ្គត់ផ្គង់ទីផ្សារ
ចេញ​ផ្សាយ ០៦ វិច្ឆិកា ២០១៩
525

ខេត្តព្រៃវែង៖ នៅថ្ងៃអង្គារ ៩កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយះកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាស់ធាតុ (Aspire) ខេត្តព្រៃវែងដែលមាន ការិយាល័យកសិកម្មស្រុកពាមជរជាអ្នកអនុវត្តផ្ទាល់នៅថ្នាក់ស្រុក បានរៀបចំពិធីប្រគល់ទទួលសម្ភារៈបរិក្ខាដល់សមាជិកស្មគ្គចិត្តចូលរួមបង្កើតបណ្តុំអាជីវកម្មផលិតកម្មមាន់សាច់ ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្រោមអធិបតីភាព លោក សំ សារុន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តំណាង លោក អ៊ុក សំណាងប្រធានមន្ទីរ រួមជាមួយ លោក សេង ធា អភិបាលរងស្រុកពាមជរ នឹង លោក មិល ធារី មេឃុំកោះចេក នឹងមន្ត្រីកអនុវត្តម្មវិធី Aspire ថ្នាក់ខេត្ត/ ស្រុក ដោយមានការចូលរួមពីសមាជិកស្មគ្គចិត្តចូលរួមបង្កើតបណ្តុំអាជីវកម្ម ផលិតកម្មមាន់ស្រែយកសាច់បំរើអោយទីផ្សារ សរុបចំនួន ៣០នាក់/ស្រី១៨នាក់ បានចូលរួម ប្រគល់ទទួលនូវសម្ភារះបរិក្ខាផ្សេងៗដើម្បីគាំទ្រលើកកម្ពស់ការចិញ្ចឹមមាន់យកសាច់ដែលម្នាក់ៗទទួលបាននូវ កញ្ចប់សម្ភារះរួមមាន ទ្រុងសំណាញ់លួសសម្រាប់ ប្រើក្នុងការផ្សាំកូនមាន់ចំនួន១គ្រឿង ស្នូកចំណី២គ្រឿង ស្នូកទឹក២គ្រឿង ថ្នាំវ៉ាក់សាំងចំនួន ៣មុខ និងចំណីសម្រាប់បំប៉នកូនមាន់ចំនួន៥គក្រ ស្បៃមុង៦០ម៉ែត្រ ដោយឡែក សម្រាប់កសិករស្មគ្គចិត្តធ្វើបង្ហាញចំនួន ៥គ្រូសារ បង្ហាញស្មើរ ក្នុង១គ្រួសារទទួលបានសរសរដែកទៀបចំនួន៩ដើមដែលមានប្រវែង២.៥ម/មួយដើម ស្បៃមុងនីឡុង ប្រវែង៨០ម សំណាញ់មងប្រវែង៨គក្រ ខ្សែចង២គក្រ សំណាញ់ដែកលួសពណ៏ខៀវ១ដុំ ស្នូកទឹកមាន់ ៣គ្រឿង ស្នូកចំណីចំនួន៣គ្រឿង នឹងថ្នាំវ៉ាក់សាំងការពារ ៣មុខ និងចំណី១បាវ ទំងន់50kg ។

ចំនួនអ្នកចូលទស្សនា
Flag Counter