សម្រង់ព័ត៌មានស្តីពីសកម្មភាពការងារប្រចាំថ្ងៃរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៥ វិច្ឆិកា ២០១៩
411

ខេត្តព្រៃវែង៖ សម្រង់ព័ត៌មានស្តីពីសកម្មភាពការងារប្រចាំថ្ងៃរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០១៩ ដើម្បីពង្រឹងការទប់ស្កាត់ ជំងឺឆ្លងសត្វ ការិយាល័យផលិតកម្ម នឹងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពការងារដូចខាងក្រោម៖

១- ការងារសុខភាពសាធារណះ ៖

- មន្រ្តីប្រចាំការ នៅទីសត្តឃាតបានធ្វើការ ពិនិត្យ ជ្រូកមុន និងក្រោយពិឃាត ធ្វើការអូសត្រាដើម្បីបញ្ជាក់ពីគុណភាពសាច់ និងផលិតផលសត្វ ជាប្រចាំ។ បាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ត្រួតសាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វ និងបានណែនាំអាជីវករតាំងលក់សាច់ និងផលិតផលមានដើមកំណើតពីសត្វ ឱ្យគាត់ធ្វើអនាម័យកន្លែងតាំងលក់ឱ្យបានស្អាតជារៀងរាលថ្ងៃ ។

២- ការងារបសុព្យាបាល ៖  ចុះពិនិត្យការចិញ្ចឹមទា របស់កសិករ ម៉ុល ចិញ្ចឹមមានទាចំនួន ១៩០០ក្បាល និងបានណែនាំពី ការធ្វើវ៉ាក់សាំង ការធ្វើអនាម័យ និងធ្វើវិធានជីវសុវត្ថិភាព នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ  ស្រុកពារាំង ខេត្តព្រៃវែង។

៣- ការងារផលិតកម្ម៖ មន្រ្តីជំនាញរបស់ការិយាល័យ បានចុះបង្កាត់គោដោយសិប្បនិម្មិតគោ នៅភូមិមេសប្រចាន់ ឃុំមេសប្រចាន់ ស្រុកពារាំងខេត្តព្រៃវែង បានមេចំនួន១ក្បាល។

៤- ការងារសហការណ៏ ៖  បានចូលរួមវគ្គបណ្តុះបណ្តាលបណ្តុំកសិករចិញ្ចឹមមាន់នៅភូមិមានជ័យ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង អ្នកចូលរួមមាន មន្ត្រីបច្ចេកទេសថ្នាក់ស្រុកចំនួន៤នាក់ គ្រូបណ្តុះបណ្តាលចំនួន២នាក់ C E Ws ១នាក់ និងកសិករចូលរួមមានចំនួន៣០នាក់/ស្រី១១នាក់

 

ចំនួនអ្នកចូលទស្សនា
Flag Counter