សម្រង់ព័ត៌មាន៖ សកម្មភាពការងារប្រចាំថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដើម្បីពង្រឹងការទប់ស្កាត់ ជំងឺឆ្លងសត្វ ការិយាល័យផលិតកម្ម នឹងបសុព្យាបាល បានអនុវត្តសកម្មភាពការងារដូចខាងក្រោម៖
១- ការងារសុខភាពសាធារណះ៖ មន្រ្តីប្រចាំការនៅទីសត្តឃាតបានធ្វើការ ពិនិត្យ ជ្រូកមុន និងក្រោយពិឃាត ធ្វើការអូសត្រាដើម្បីបញ្ជាក់ពីគុណភាពសាច់ និងផលិតផលសត្វ) ជាប្រចាំរៀងរាល់ថ្ងៃ ។
- បាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត - ត្រួតសាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វ និងបានណែនាំអាជីវករតាំងលក់សាច់ និងផលិតផលមានដើមកំណើតពីសត្វ ឱ្យគាត់ធ្វើអនាម័យកន្លែងតាំងលក់ឱ្យបានស្អាត ។
២ - ការងារសហការណ៏ ៖ ចូលរួមវគ្គបណ្តុះបណ្តាលកាចិញ្ចឹមមាន ភូមិឮស្សីសាញ់ ឃុំឮស្សីសាញ់ ស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង មានអ្នកចូលរួមដូច មន្រីស្រុក២នាក់ គ្រូបណ្តុះបណ្តាល២នាក់ និងកសិករចូលរួម៣០នាក់ ស្រី៩នាក់។
-បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹមមាន់នៅ ភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរខេត្តព្រៃវែង មានអ្នកចូលរួម មន្ត្រីស្រុក៤នាក់ គ្រូសម្របសម្រូល២នាក់ CEW ២នាក់ និងកសិករចូលរួមមាន៣០នាក់ ស្រី៥នាក់ ។