សិក្ខាសាលាស្តីពី ការដាំដុះបន្លែសុវត្តិភាព ស្ថានភាពទីផ្សារ ការប្រមូលទិញបន្លែសុវត្តិភាព
ចេញ​ផ្សាយ ៣០ តុលា ២០១៩
492

ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានរៀបចំសិក្ខាសាលាស្តីពី ការដាំដុះបន្លែសុវត្តិភាព ស្ថានភាពទីផ្សារ ការប្រមូលទិញបន្លែសុវត្តិភាព និងការផ្សព្វផ្សាយឥណទានគាំទ្រខ្សែច្រវ៉ាក់ផលិតកម្ម របស់ធានាគារអភិវឌ្ឍន៍ជនបទ(Rural Development Bank) ដល់សហគមន៍កសិករកសិករគំរួ ក្នុងការអនុវត្តផលិតកម្មដំណាំបន្លែ អញ្ជើញមកពីតាមបណ្តាស្រុកនានាក្នុងខេត្តព្រៃវែង ក្រោមអធិបតិភាពលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងមន្រ្តីមកពីធានាគាអភិវឌ្ឍន៍បទ ព្រមទាំងកសិករនៅក្នុងសហគមន៍ដាំបន្លែប្រមាណ៦១នាក់/ស្រី៧នាក់។ .រៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង គាំទ្រថវិកាដោយ ធានាគារអភិវឌ្ឍន៍ជនបទ/RDB។

ចំនួនអ្នកចូលទស្សនា
Flag Counter