វគ្គបណ្តុះបណ្តាលស្តីពី ការត្រួតពិនិត្យគុណភាពគ្រាប់ពួជស្រូវ និងទម្រង់ការនៃវិញ្ញាបនកម្ម
ចេញ​ផ្សាយ ១០ តុលា ២០១៩
652

#ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃព្រហស្បតិ៏ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លោក អោម ពេជ្រ តំណាងអង្គភាពMAFF-NIO លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពរៃវែង និងលោក ឈុន ធំ តំណាងវិស័យឯកជនស្រូវអង្ករខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការត្រួតពិនិត្យគុណភាពគ្រាប់ពួជស្រូវ និងទម្រង់ការនៃវិញ្ញាបនកម្ម វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងដោយអង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ(MAFF-NIO Rice-SDP) សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់នឹងនេសាទខេត្តព្រៃវែង ផ្នែកអនុវត្តគម្រោងថ្នាក់ខេត្ត(PV-PIO) ដោយមានអញ្ជើញចូលរួមពីអ្នកពាក់ពន្ឋ័សរុបចំនួន៤៦នាក់ ស្រ្តី១០នាក់ក្នុងនោះមានមន្ត្រីជាគ្រូបង្គោលរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ប្រធានស្ថានីយ៍ផលិតគ្រាប់ពូជស្រូវ តំណាងរោងម៉ាស៊ីនកិនស្រូវ និងសហគមន៍អភិវឌ្ឍន៍កសិកម្មចំនូន១២សហគមន៍បានចូលរួមផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter