ខេត្តព្រៃវែង៖ សកម្មភាពការងារប្រចាំថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាល ដើម្បីពង្រឹងការទប់ស្កាត់ ជំងឺឆ្លងសត្វ ការិយាល័យ ផលិតកម្ម នឹងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង បានអនុវត្តសកម្មភាពការងារដូចខាងក្រោម៖
១- ការងារសុខភាពសាធារណះ៖ មន្រ្តីប្រចាំការ នៅទីសត្តឃាតបានធ្វើការពិនិត្យសត្វជ្រូកមុន និងក្រោយពិឃាត និងអូសត្រាដើម្បីបញ្ជាក់ពីគុណភាពសាច់ ផលិតផលសត្វ) ធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាតជាប្រចាំ ។
២- ការងារបសុព្យាបាល៖ ធ្វើការងារត្រូតពិនិត្យជ្រូកអាជីវករ អ៊ីង ឡូវ ចំនួន២៤ក្បាល និង នំ ចុះពិនិត្យការចិញ្ចឹមមាន់លោក និល សុភាព នៅភូមិតាគោក ឃំុស្តៅកោង ស្រុកបាភ្នំ មានមេមាន់ និងមាន់ឈ្មោលចំនួន១៤២ក្បាល់ មានទូរភ្ញាស់កូនមាន់ ហើយគាត់មានកូនមាន់លក់ ក្នុងតំលៃ១ក្បាលតម្លៃ៥០០០៛ អាយុ ២១ថ្ងៃ ។ បន្តចុះទៅអង្កេត តាមដានជម្ងឺទារបស់កសិករឈ្មោះ ជន សុផល ដែលមកចិញ្ចឹមនៅភូមិព្រៃក្ដួច ឃុំល្វា ស្រុកព្រះស្តេច ជាមួយលោក មេភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីត្រួតពិនិត្យស្ថានភាពជំងឺទានៅទីនោះមានសភាពស្ងប់ស្ងាត់ហើយបញ្ជាក់ឈើញថាមានទាងាប់តែ១ក្បាល។ ជាវិធានការណ៍បានផ្ដល់ថ្នាំសម្លាប់មេរោគជូនម្ចាស់សត្វ ចំនួន៤លីត្រ ដើម្បីទុកអោយបាញ់ នឹងណែនាំអោយគាត់ធ្វើអនាម័យទ្រុង និងបរិវេនជុំវិញទ្រុង សត្វងាប់ត្រូវកប់ឫដុតចោល
ស្រុកពារាំង៖ មន្រ្តីអនុវត្តបានចុះតាមដានការចិញ្ចឹមទា របស់កសិករ គីង វ៉ាន មានទាចំនួន៩៥៧ ក្បាល នៅភូមិពារាំង ឃុំរាប និងបានណែនាំគាត់អោយធ្វើអនាម័យនិងបាញ់ថ្នាំរំងាប់មេរោក ចាក់ថ្នាំការពារជម្ងឺអោយបានទៀងទាត់ បើមានទាឈឺត្រូវរាយការដល់ពេទ្យសត្វ និងបន្តចុះពិនិត្យមេីលកន្លែងភ្ញាស់ស៊ុតទា របស់កសិករ ចុង ជន និងផ្ដល់ថ្នាំរំងាប់មេរោគអោយគាត់ នៅភូមិស្នាយភ្លេីង ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
៣- ការងារវ៉ាក់សាំង៖ ធ្វើវ៉ាក់សាំងការពារជម្ងឺសាទឹកគោក្របី នៅភូមិឆ្វាង ឃុំប្រធាតុ ស្រុកកំពង់ត្របែក លទ្ធផលចាក់បាន គោ១៦៦ក្បាល ក្របី 0 ក្បាល ។
៤- ការងារសហការណ៍៖ ចូលរួមប្រជំុភាគីពាក់ពន្ធ័បណ្តុំពូជស្រូវ កសិករចូលរួម ២០នាក់ ស្រី៥នាក់ ភូមិមានជយ័ ឃំុកោះចេក ស្រុកពាមជរ ។
៥- ការងារបង្កាត់សិប្បនិម្មិត៖ មន្រ្តីជំនាញរបស់ការិយាល័យបានចុះចាក់ថ្នាំអកម៉ូន អោយមេគោរកឈ្មោលក្នុងពេលតែមួយបាន ក្បាល នៅភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។