សិក្ខាសាលាផ្សព្វផ្សាយគោលគំនិតស្តីពីស័ម្ពសហគមន៍កសិកម្មកម្ពុជានិងការបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងនិងបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យសម្រាប់ សម្ព័នសហគមន៍កសិកម្មកម្ពុជាកម្ពុជា
ចេញ​ផ្សាយ ០៥ តុលា ២០១៩
492

ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរឯកសក័ពុទ្ឋសករាជ ២៥៦៣ ត្រូវថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ លោកអ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង នឹងលោកអ៊ុក សារឿន អនុប្រធាននាយកដ្ឋាន អភិវឌ្ឍន៍សហគមន៍កសិកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយគោលគំនិតស្តីពីស័ម្ពសហគមន៍កសិកម្មកម្ពុជានិងការបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងនិងបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យសម្រាប់ សម្ព័នសហគមន៍កសិកម្មកម្ពុជាកម្ពុជា ដែលមានការអញ្ជើញចូលរួមពីបណ្តាសហគមន៍កសិកម្មអួទាំងខេត្តព្រៃវែង សរុបចំនួន១៣៩ ស្រី២៥នាក់។

សហគមន៍ដែលមានសាជិកសរុប ១៣៥នាក់ បានចូលរួមបោះឆ្នោតជ្រើសរើសតំណាង ២រួបដើម្បីឈរឈ្មោះ ជាបេក្ខជនបោះឆ្នោតជ្រើសរើសប្រធានសហពន្ឋ័០២តំណាំងអោយខេត្តព្រៃវែងដើម្បីបន្តរឈរឈ្មោះជាបេក្ខជនបោះឆ្នោតនៅថ្នាក់ជាតិ។ នៅក្នុងការបោះឆ្នោតថ្នាក់ខេត្តជាលទ្ឋផលត្រូវបានជាប់ទៅលើ លោក ឃុន សាអែម មកពីសហគមន៍បាភ្នំមានជ័យ ជាប់លំថ្នាក់ទី១ និងលេខ២ បានទៅលើ លោកស្រី សេង ចាន់សុធារា  មកពីសហគមន៍ពន្លឺកសិករឃុំកំពង់សឹង ។

ចំនួនអ្នកចូលទស្សនា
Flag Counter