កិច្ចប្រជុំស្តីពី៖ ការរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០
ចេញ​ផ្សាយ ១២ កញ្ញា ២០១៩
386

#ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃព្រហស្បត៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី១២ ខែកញ្ហា ឆ្នាំ២០១៩ មន្ទីរកសិកម្មរុក្ខា ប្រមាញ់ នឹងនេសាទ ខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំដើម្បីណែនាំការរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោក/លោកស្រី ថ្នាក់ដឹកនាំមន្ត្រីអនុវត្ត កម្មវិធី Aspire ថ្នាក់ខេត្ត/ស្រុក ក្រោមអធិបភាព លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ នឹងនេសាទខេត្តព្រៃវែង។ នៅក្នុងកិច្ចប្រជុំនោះ លោកប្រធានមន្ទីរកសិកម្ម បានណែនាំដល់ង្គភាព ក៍ដូចជាមន្ត្រីអនុវត្តកម្មវិធីAspire ទាំងអស់អោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រើប្រាស់នូវពុទ្ឋិទាំងឡាយ ដែលមាន ព្រមទាំងដកស្រង់បទពិសោធន៍ ពីចំណុចខ្លាំងនិងចំណុចខ្សោយ ពីផែនការសកម្មភាពការងារទាំងឡាយ ដែលបានអនុវត្តកន្លងមក ដើម្បីពិនិត្យមើលធ្វើការកែលំអ ប្ញបំពេញបន្ថែម ព្រោះថាផែនការសកម្មភាពដែលបានអនុវត្ត កន្លងមកបើយើងពិនិត្យមើលជារួម ឃើញថាកំពុងតែដើលើផ្លូវត្រូវច្រើន ព្រោះកំណើនផលិតកម្ម កសិកម្ម ត្រូវបានកើនឡើងអាច ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាបណ្តើៗ ប៉ុន្តែយើងត្រូវ រួមភ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវដូចនេះយើងត្រូវ ពិនិត្យមើលសក្តានុពល តាមស្រុកនិមួយៗ រៀបចំក៍សាងផែនការ សកម្មភាពអនុវត្តជាក់ស្តែងបង្កើនលទ្ឋភាពផលិតកម្មផ្សារភ្ជាប់ទៅនឹងទីផ្សារ ធ្វើអោយកសិករអាចរកប្រាក់ចំណូល បង្កើនជីវភាពរស់នៅអោយកាន់តែប្រសើរឡើងថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter