#ខណ្ឌរដ្ឋបាលជលផលព្រៃវែង៖ ថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត សហការជាមួយគណៈបញ្ជាការឯកភាពស្រុកព្រះស្ដេច ចុះរុះរើបំផ្លាញរបាំងស្បៃមុងនៅឃុំកំពង់សឹង ស្រុកព្រះស្ដេច និងផ្នែករដ្ឋបាលជលផលកំពង់លាវ ចុះរុះរើស្បៃមុងនៅភូមិបាក់ដោក ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង អនុវត្តបានសរុបចំនួន ៤កណី និងមានវត្ថុតាងបបំផ្លាញចោលរួមមាន៖
១. បានចុះរុះរើបង្គោលឬស្សីចំនួន ១.៦៧៥ដើម
២. បានបំផ្លាញ់លូស្បៃមុងចំនួន ៥៨មាត់
៣. ដោះរបាំងស្បៃមុងប្រវែង ៣ ៧៥០ ម៉ែត្រ
៤. លែងកូនត្រីចម្រុះ ២៥ គក្រ
៥.ដកហូតអាំងវែរទ័របានចំនួន ៣គ្រឿង
៦.ដកអាគុយ ៤០ អំពែរ ៣គ្រឿង
៧. ដងឆក់ ៦ដើម
៨.ខ្សែភ្លើង ១៦ម៉ែត្រ ។