#ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង៖ សកម្មភាពប្រចាំថ្ងៃ ទី០៨-០៩ ខែកញ្ញា ឆ្នាំ២០១៩ ផ្នែករដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាខេត្តព្រៃវែង បាន ដឹកនាំសង្កាត់រដ្ឋបាលអនុវត្តដូចខាងក្រោម៖
១-សង្កាត់រដ្ខបាលព្រៃឈើកំចាយមារចុះល្បាតនៅចម្ការឈើ តាសួស ស្រុកកំចាយមារ ខេត្តព្រៃវែង ។
២-ខណ្ឌរដ្ខបាលព្រៃវែងបានដឹកនាំសហការីចុះពិនិត្យ ដំណើរការរោងអារកែច្នៃឈើ និងផលិតគ្រឿងសង្ហារឹមរបស់ក្រុមហ៊ុន អិចធីស្មាត អេហ្គ្រី អ៊ិនវេសមិន ឯ.ក នៅឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។
៣-ផ្នែករដ្ឋបាលព្រៃឈើព្រៃវែង និងសង្កាត់បានសហការគ្នាចុះបញ្ឈប់សកម្មភាព រោងសិប្បកម្មចំនួន០១កន្លែងផុតសុពលភាព លិខិតអនុញ្ញាតនៅស្រុកស្វាយអន្ទរ ។
៤-ផ្នែករដ្ឋបាលព្រៃឈើបាភ្នំជូនកូនឈើចម្រុះប្រភេទចំនួន ២៥០ដើម ដល់ក្រុមប្រឹក្សាឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម